MENU
Language
  • EN
  • KH
អាជីពការងារ

យើងគឺជា Kalbe Consumer Health

Join Us.jpg
ចូលរួមជាមួយយើង ដើម្បីក្លាយជាតួអង្គដ៏លេចធ្លោ

យើងធ្វើការងារប្រកបដោយភាពច្នៃប្រឌិត ដែលនាំមកនូវភាពសប្បាយរីករាយ

យើងជឿថាអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ គឺតែងតែបង្កប់នូវភាពច្នៃប្រឌិត។ នៅ Kalbe Consumer Health អ្នកនឹងបង្កើតអាជីពរបស់អ្នក និងស្វែងរកគោលដៅពិតប្រាកដរបស់អ្នក។ ជាមួយគ្នានេះដែរ សូមធ្វើការបន្តបង្កើតភាពច្នៃប្រឌិត ដើម្បីផ្តល់នូវផលិតផល ដែលល្អបំផុតក្នុងលំដាប់ថ្នាក់សម្រាប់ក្រុមគ្រួសារជាច្រើន។ យើងកំពុងស្វែងរកអ្នកដែលអាចនាំមកនូវសុភមង្គល តាមរយៈផលិតផលសុខភាពដែលមានគុណភាព និងបន្ត ភាពច្នៃប្រឌិត សម្រាប់ជីវិតរស់នៅកាន់តែប្រសើរ។

ចូលរួមជាមួយយើង

0 1

ចែករំលែកនូវជីវប្រវត្តិដ៏ល្អរបស់អ្នក

យើងសូមស្វាគមន៍គ្រប់ទេពកោសល្យទាំងអស់ ដែលមកពីគ្រប់មជ្ឈដ្ឋាន។ Kalbe Consumer Health ផ្ដល់នូវឱកាសការងារជាច្រើន ជាមួយតួនាទីផ្សេងៗគ្នា។ សម្រាប់បុគ្គលិកដែលចូលចិត្តការធ្វើការជាក្រុម នៅក្នុងមជ្ឈដ្ឋានមួយដែលមានការប្រកួតប្រជែងខ្ពស់ អ្នកនឹងមានការរីកចម្រើនបានយ៉ាងល្អនៅទីនេះ។

0 2

ជួបជាមួយក្រុមការងារជំនាញទេពកោសល្យរបស់យើង

អ្នកឯកទេសផ្នែកទេពកោសល្យរបស់យើង បើកចិត្តទូលាយ និងរួសរាយរាក់ទាក់ ក្នុងការស្វែងរកតួនាទី ដែលស័ក្ដិសមឥតខ្ចោះសម្រាប់អ្នកនៅ Kalbe Consumer Health ។

0 3

ពិភាក្សាជាមួយនិងក្រុមការងារនាពេលអនាគតរបស់អ្នក

ជំនួសឱ្យការសម្ភាស យើងនឹងផ្ដល់នូវការជួបពិភាក្សាជាមួយនឹងក្រុមការងារនាពេលអនាគតរបស់អ្នក ដើម្បីស្វែងយល់ពីសក្ដានុពលនៃសមត្ថភាពការងាររបស់អ្នក និងតម្រូវការរបស់អង្គភាពក្រុមហ៊ុន។

0 4

ការចូលជាបុគ្គលិក

Kalbe Consumer Health ផ្ដល់ជូននូវព័ត៌មានដែលត្រឹមត្រូវ និងជាក់លាក់សម្រាប់បុគ្គលិកថ្មីរបស់យើង ដែលយើងហៅថា តារារបស់ Saka ។ ទាំងនេះ នឹងជួយឱ្យបុគ្គលិកថ្មីរបស់យើងមានអារម្មណ៍ធ្វើការប្រកបដោយផាសុកភាព លើកទឹកចិត្តឱ្យមានភាពជឿជាក់ និងជួយដល់ពួកគេសម្របខ្លួនជាមួយការងារកាន់លឿន។

មុខតំណែងដែលកំពុងត្រូវការ

មុខតំណែងដែលទំនេរសម្រាប់អ្នកដាក់ពាក្យ

Kalbe Consumer Health ត្រូវបានកំណត់តាមនិយមន័យរបស់ Panca Shrada ដែលប្រកាន់ខ្ជាប់នូវទំនុកចិត្ត ការគិតគូរពិចារណា ការបង្កើតថ្មី ការប្រឹងប្រែងក្លាយជាអ្នកដែលល្អបំផុត និងភ្ជាប់ទំនាក់ទំនងយ៉ាងទូលំទូលាយ។ ធនធានមនុស្សរបស់យើង គឺជាបុគ្គលដែលដើរតាមការគិតគូរជាលទ្ធផល និងផ្ដោតសំខាន់លើអ្នកប្រើប្រាស់។ យើងធ្វើការជាក្រុម និងឆ្លើយតបយ៉ាងឆាប់រហ័សទៅកាន់ទីផ្សារ និងតម្រូវការរបស់អ្នកប្រើប្រាស់។ យើងខំប្រឹងប្រែងរួមគ្នា នាំមកនូវភាពរីករាយជូនដល់អ្នកប្រើប្រាស់របស់យើង ដោយការបម្រើជូននូវកាហ្វេដែលមានគុណភាពល្អ និងផ្ដល់នូវសេវាកម្មលំដាប់ស្ដង់ដារខ្ពស់។

មើលកន្លែងទំនេរ
បណ្ដុំទេពកោសល្យ

យើងជាអ្នកមានទស្សនៈវិស័យ ដែលជំរុញឱ្យដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ពិភពលោក ដើម្បីសម្រេចបាន

យើងកំពុងស្វែងរកបេក្ខភាពល្អបំផុត ដើម្បីមកកាន់តួនាទីយុទ្ធសាស្រ្តនៅក្នុង Kalbe Consumer Health ។ សូមផ្ញើ CV របស់អ្នកមកយើង ហើយយើងនឹងទាក់ទងទៅអ្នក នៅពេលដែលយើងមានតួនាទីដែលស័ក្តិសមជាមួយអ្នក។
TALENT POOL
សំណួរគេសួរញឹកញាប់

សំណួរ និងចម្លើយអំពីអាជីព

ស្វែងរកចម្លើយចំពោះសំណួររបស់អ្នកនៅទីនេះ ឬគ្រាន់តែសួរយើងពីចម្ងាយ

សម្រាប់ដំណាក់កាលនៃការជ្រើសរើសបុគ្គលិក យើងមានច្រើនដំណាក់កាល ដូចជាការពិនិត្យមើលប្រវត្តិរូបតាមអនឡាញ។ អ្នកអាចស្វែងរកតួនាទីការងារ ដែលអ្នកពេញចិត្ត ឬក៏ផ្ញើ CV ទៅកាន់ បណ្ដុំទេពកោសល្យ (Talent Pool) របស់យើងបាន ដូច្នេះយើងអាចទាក់ទងទៅអ្នកនៅពេលវេលាដ៏សមស្របណាមួយ។

អ្នកអាចធ្វើការផ្ញើអ៊ីម៊ែលទៅកាន់អ្នកជ្រើសរើសបុគ្គលិករបស់យើង ទាក់ទងនឹងពាក្យស្នើសុំរបស់អ្នក និងការស្នើសុំកែប្រែប្រវត្តិរូប។ ប៉ុន្តែ អ្នកក៏អាចធ្វើការដាក់ពាក្យស្នើសុំម្ដងទៀតជាមួយនឹងប្រវត្តិរូបថ្មី ដែលបានកែប្រែរួចហើយ ប្រសិនបើអ្នកធ្លាប់បានដាក់ពាក្យស្នើសុំពីមុនរួចម្ដងហើយ។

ប្រាកដជាបាន អ្នកអាចដាក់ពាក្យស្នើសុំច្រើនតួនាទីការងារដែលអ្នកពេញចិត្ត ប៉ុន្តែអ្នកជ្រើសរើសបុគ្គលិករបស់យើង នឹងផ្ដល់ជូនអ្នកនូវតួនាទីការងារតែមួយប៉ុណ្ណោះ សម្រាប់មុខងារណាដែលស័ក្ដិសមនឹងអ្នកបំផុត។

បាន ប្រសិនបើតួនាទីការងារនោះកំពុងត្រូវការ អ្នកអាចដាក់ពាក្យស្នើសុំតួនាទីការងារនោះបានម្ដងទៀត។ ប៉ុន្តែ យើងលើកទឹកចិត្តអ្នក ក្នុងការបង្កើនជំនាញរបស់អ្នកជាមុនសិន មុនពេលដែលអ្នកស្នើសុំមុខតំណែងដដែលនោះ។

អ្នកជ្រើសរើសបុគ្គលិករបស់យើង នឹងជូនដំណឹងដល់អ្នកអំពីស្ថានភាពបច្ចុប្បន្ននៃការដាក់ពាក្យស្នើសុំរបស់អ្នក និងជំហានបន្ទាប់នៃដំណើរការជ្រើសរើសបុគ្គលិកតាមរយៈអ៊ីម៊ែល។ សូមទុកពេលវេលាខ្លះ សម្រាប់អ្នកជ្រើសរើសបុគ្គលិករបស់យើង ក្នុងការផ្តល់ព័ត៌មានត្រឡប់ទៅកាន់អ្នកវិញ។

ចំនួននៃការសម្ភាសប្រែប្រួលទៅតាមប្រភេទការងារ និងអតីតភាពនៃតួនាទី ប៉ុន្តែអ្នកនឹងត្រូវបានជូនដំណឹងជានិច្ច តាមរយៈអ្នកជ្រើសរើសបុគ្គលិករបស់យើង។

វាអាចចំណាយពេលពី 1-2 ខែ សម្រាប់ដំណើរការជ្រើសរើសបុគ្គលិកទាំងមូល ឬប្រហែល 2 សប្តាហ៍សម្រាប់ជំហាននីមួយៗ។ ទោះយ៉ាងណាក៏ដោយ វាក៏អាស្រ័យលើការសហការរបស់អ្នកប្រើប្រាស់ផងដែរ។ កុំបារម្ភ អ្នកជ្រើសរើសបុគ្គលិករបស់យើង នឹងជូនដំណឹងដល់អ្នក ប្រសិនបើមានព័ត៌មានថ្មីៗណាមួយ ដែលទាក់ទងនឹងដំណើរការនៃជ្រើសរើសបុគ្គលិក។

គឺប្រាកដជាមិនមានទេ ដំណើរការនៃការជ្រើសរើសបុគ្គលិករបស់យើងមិនគិតថ្លៃទេ ហើយមិនមានប្រព័ន្ធទូទាត់ប្រាក់ណាមួយកើតឡើងនោះឡើយ។

យើងស្វាគមន៍ក្នុងការបង្ហាញនូវសមត្ថភាពរបស់អ្នក នៅក្នុងសហគមន៍ទេពកោសល្យរបស់យើង។ អ្នកអាចផ្ញើពាក្យស្នើសុំ ដោយមានភ្ជាប់មកជាមួយ CV របស់អ្នក មកកាន់ផ្នែក "Talent Communities" របស់យើង ហើយអ្នកជ្រើសរើសបុគ្គលិករបស់យើងនឹងទាក់ទងទៅអ្នក ប្រសិនបើសមត្ថភាព ជំនាញ និងបទពិសោធន៍របស់អ្នក ត្រូវនឹងតួនាទីការងារណាមួយដែលយើងត្រូវការ។

Change Location

Global Website

undefined