MENU
Language
  • EN
  • KH
ធុរកិច្ចរបស់យើង

យើងផ្ដល់ជូននូវផលិតផល ដែលមានភាពច្នៃប្រឌិត និងមានទំនុកចិត្តសម្រាប់ជីវិតដ៏មានន័យ។

Our Business
Kalbe Consumer Health បានក្លាយទៅជាក្រុមហ៊ុនផ្គត់ផ្គង់ឱសថOTC (ឱសថដែលអាចស្វែងរកបាននៅតាមបណ្ដាឱសថស្ថាន ដែលមិនចាំបាច់មានវេជ្ជ្ជបញ្ជារ) ឈានមុខគេដោយមានការផ្ដល់នូវផលិតផលថែទាំប្រព័ន្ធរំលាយអាហារ និងស្បែក ផលិតផលវីតាមីនចម្រុះ និងផលិតផលថែទាំប្រព័ន្ធផ្លូវដង្ហើម។ Kalbe Consumer Health កសាងម៉ាកសញ្ញា ផលិតផលរបស់យើងជាមួយនឹងដំណោះស្រាយ ដែលប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្ត សម្រាប់ការគ្រង់គ្រងសុខភាពប្រចាំថ្ងៃ។
អ្នកប្រើប្រាស់សព្វថ្ងៃ ប្រាថ្នាចង់បានជីវិតដែលមានសុខភាពល្អ និងការរស់នៅដ៏មានន័យ។ ហេតុនេះហើយ Kalbe Consumer Health ប្ដេជ្ញាចិត្តក្នុងការផ្តល់នូវអ្វីទាំងអស់នោះទៅកាន់មនុស្សនៅទូទាំងពិភពលោក ដើម្បីឲ្យពួកគេទទួលបានការរស់នៅប្រកបដោយសុខដុមរមនា។ យើងធ្វើការផ្គត់ផ្គង់ដំណោះស្រាយនៃការថែទាំសុខភាពរបស់យើង ទៅកាន់តំបន់អាស៊ី និងអាហ្រ្វិក។
សុខុមាលភាពរបស់អ្នក គឺជាបេសកកម្មអាទិភាពរបស់យើង។ ព្រោះតែសុខភាពរបស់អ្នក ស្ថិតនៅក្នុងខ្លួនអ្នកផ្ទាល់ រួមជាមួយនឹង Kalbe Consumer Health ដែលហេតុនេះហើយ យើងមានការប្ដេជ្ញាចិត្តខ្ពស់យ៉ាងមោះមុត ក្នុងការរួមចំណែកមើលថែសុខភាពរបស់អ្នកឲ្យកាន់តែល្អប្រសើរ។ 
ក្នុងនាមជាដៃគូថែទាំសុខភាពរបស់អ្នក បេសកកម្មរបស់យើង គឺផ្ដល់នូវដំណោះស្រាយនៃការថែទាំសុខភាព ដែលល្អបំផុតក្នុងលំដាប់ថ្នាក់ និងងាយស្រួលស្វែងរក ជាមួយនឹងប្រភេទឱសថសំខាន់ៗរួមមាន ផ្នែកប្រព័ន្ធរំលាយអាហារ និងស្បែក វិតាមីនចម្រុះ និងការថែទាំប្រព័ន្ធផ្លូវដង្ហើម។

ប្រព័ន្ធរំលាយអាហារ និងស្បែក

ប្រព័ន្ធរំលាយអាហាររបស់អ្នកផ្ដល់នូវថាមពល សម្រាប់រាល់សកម្មភាពរបស់អ្នក ហើយនៅពេលដែលប្រព័ន្ធរំលាយអាហាររបស់អ្នកមិនប្រក្រតី ក្រពះរបស់អ្នកអាចធ្វើឱ្យសកម្មភាពរបស់អ្នកទាំងអស់ផ្អាកដំណើរការបាន។ ស្បែករបស់អ្នក ក៏ជារនាំងការពារមួយ ដូច្នេះអនាម័យស្បែកត្រូវការការថែទាំជាចាំបាច់ ជាពិសេសនៅពេលមានផ្សិតបាក់តេរី កំពុងយាយីរាល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ហេតុដូចនេះ Kalbe Consumer Health ផ្ដល់ជូននូវដំណោះស្រាយសម្រាប់ប្រព័ន្ធរំលាយអាហារ និងស្បែកយ៉ាងទូលំទូលាយ ដែលអាចជួយ បំបាត់អាការះចុកឆ្អល់ចុងដង្ហើម គ្រប់គ្រងការរាគរូស និងការទល់លាមក ផ្សិតនៅលើស្បែក ការឆ្លងមេរោគផ្សិតលើស្បែក និងអនាម័យដៃ។

វីតាមីនចម្រុះ

នៅទូទាំងសាកលលោក មនុស្សប្រមាណ 77% បានទទួលទានវីតាមីនចម្រុះ នៅក្នុងរយៈពេល 12ខែចុងក្រោយ ដើម្បីថែបំប៉នប្រព័ន្ធការពាររាងកាយ ដែលជួយដល់ការជំរុញប្រព័ន្ធការពាររាងកាយអោយរឹងមាំនៅពេលកង្វះវីតាមីន។ ផលិតផលរបស់យើង រួមមានទាំងប្រភេទវីតាមីនសម្រាប់មនុស្សពេញវ័យ និងកូនក្មេង ដែលមានដូចជា វីតាមីន C, D3 ខ្លាញ់ត្រី និងគ្រឿងផ្សំធម្មជាតិជាច្រើន។ Kalbe Consumer Health ប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូននូវដំណោះស្រាយនៃការថែទាំសុខភាពដែលល្អបំផុតក្នុងលំដាប់ថ្នាក់ ដែលជួយជំរុញដល់ការថែទាំប្រព័ន្ធការពាររាងកាយរឹងមាំ។

ការថែទាំសុខភាពផ្លូវដង្ហើម

ជំងឺក្អក និងផ្ដាសាយ គឺជាប្រភេទជំងឺទូទៅ ដែលអាចកើតឡើងចំពោះមនុស្សពេញវ័យ និងកុមារ។ ក្អក ជារោគសញ្ញាធម្មតានៃជំងឺផ្ដាសាយ ហើយមនុស្សភាគច្រើន អាចប្រឈមនឹងរោគសញ្ញាច្រើនជាង 3 ប្រភេទនៅក្នុងវដ្ដជីវិតរបស់ជំងឺនេះ។ ផលប័ត្ររបស់យើងក្នុងការឆ្លើយតបទៅនឹងការថែទាំប្រព័ន្ធផ្លូវដង្ហើម បានរួមបញ្ចូលនូវដំណោះស្រាយគ្រប់រូបភាព ដែលអាចជួយឱ្យអ្នកឆាប់ធូរស្បើយ មានសុខភាពល្អ ដើម្បីវិលត្រឡប់ទៅបំពេញការងារប្រចាំថ្ងៃរបស់អ្នកធម្មតាវិញ។ ម៉ាកសញ្ញាផលិតផលរបស់យើង បានទទួលការទុកចិត្ត និងបន្តផ្ដល់ជូនអ្នកនូវដំណោះស្រាយក្នុងការថែទាំសុខភាពមកជាង 50 ឆ្នាំមកហើយ។
Get To Know More About Our Brands

ស្វែងយល់បន្ថែមអំពី
ម៉ាកសញ្ញាផលិតផលរបស់យើង

ទៅមើលផលិតផល

Change Location

Global Website

undefined